
រដ្ឋបាលស្រុកបាកាន បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកបាកាន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ។ កិច្ចប្រជុំនេះបានផ្តោតលើការប្រគល់ភារកិច្ចសំខាន់ៗដូចជា ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមរយៈគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហប្រឈមនានានៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា។
ខេត្តពោធិ៍សាត់Pursatស្រុកបាកាន











