
ឯកឧត្តម អ៊ុំ រាត្រី ចុះសំណេះសំណាល និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារពលីចំនួន ៣គ្រួសារ នៅក្រុងសិរីសោភ័ណ
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្ត បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារពលី ដែលបានទទួលមរណភាព នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
រដ្ឋបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រីខេត្តបន្ទាយមានជ័យ











