
៩ខែឆ្នាំ២០២៦ បណ្ឌិត្យសភានគរបាលកម្ពុជា បណ្តុះបណ្តាលមន្ត្រីជាង៧ពាន់នាក់ ពិសេសបានអភិវឌ្ឍសមត្ថភាពឌីជីថលជូនថ្នាក់ដឹកនាំជាង៥០០នាក់
គិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំវគ្គសិក្សា និងបណ្តុះបណ្តាល សរុបចំនួន៦២វគ្គ ដោយមានអ្នកសិក្សាចូលរួមសរុបចំនួន ៧.២៩៨នាក់ ក្នុងនោះមានស្ត្រី១.៣០១នាក់។ បើតាមរបាយការណ៍ បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ វគ្គបណ្ដុះបណ្ដាលទាំងនេះ មានគោលដៅលើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈដល់មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងអ្នកសិក្សាគ្រប់កម្រិត។











