AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទីតាំងមួយត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទីតាំងមួយត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ

(AKP) លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

ព័ត៌មានពាក់ព័ន្ធ

ព្រះរាជក្រឹត្យស្តីពី ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
សេចក្តីប្រកាសព័ត៌មាន
ព្រះរាជក្រឹត្យស្តីពី ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
...
មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
សេចក្តីប្រកាសព័ត៌មាន
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
...
មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
អគ្គនាយកសុីម៉ាក់៖ យោធាថៃបានទម្លាក់គ្រាប់បែកនិងបាញ់កម្ទេចប្រាសាទព្រះវិហារដូនតាខ្មែរដែលជាមរតកដ៍មហាសាលនិងជាបេតិកភណ្ឌពិភពលោក
សេចក្តីប្រកាសព័ត៌មាន
អគ្គនាយកសុីម៉ាក់៖ យោធាថៃបានទម្លាក់គ្រាប់បែកនិងបាញ់កម្ទេចប្រាសាទព្រះវិហារដូនតាខ្មែរដែលជាមរតកដ៍មហាសាលនិងជាបេតិកភណ្ឌពិភពលោក
...
មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
កម្ពុជាសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យផ្ទាល់នៅបង្គោលព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៌មាន
កម្ពុជាសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យផ្ទាល់នៅបង្គោលព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ
...
មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០  នៅខេត្តពោធិ៍សាត់ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ តុលា ២០២៦

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់លើទស្សនទាន «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត»
សកម្មភាពថ្នាក់ដឹកនាំ

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់លើទស្សនទាន «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត»

...

មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
ព្រះរាជក្រឹត្យស្តីពី ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
សេចក្តីប្រកាសព័ត៌មាន

ព្រះរាជក្រឹត្យស្តីពី ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

...

មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦
សេចក្តីប្រកាសព័ត៌មាន

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦

...

មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលជួបពិភាក្សាការងារជាមួយប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌