
ខេត្តក្រចេះ ប្រារព្ធខួបលើកទី៧៧ទិវាកុមារអន្តរជាតិ ០១ មិថុនា ខួបលើកទី ២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០២៦
លោក ហង់ ចាន់ឌី អភិបាលរងខេត្តជាអធីបតី បានគូសបញ្ជាក់ថា ៖ កុមារ គឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥ ។











