
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យភូមិកោះសំ ភូមិតាងួន ភូមិវឌ្ឍនៈ ភូមិអន្លង់ព្រះគោ និងភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យភូមិ កោះសំ ភូមិតាងួន ភូមិវឌ្ឍនៈ ភូមិអន្លង់ព្រះគោ និងភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ចេង គឹមជប់ អភិបាលរងស្រុកសំបូរ និងលោក យិន បូទុម អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រេីននាក់ផងដែរ។











