ពលរដ្ឋ ២ឃុំ ក្នុងស្រុកព្រៃឈររងគ្រោះ ដោយខ្យល់កន្ត្រាក់ ៦៨ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ពលរដ្ឋ ២ឃុំ ក្នុងស្រុកព្រៃឈររងគ្រោះ ដោយខ្យល់កន្ត្រាក់ ៦៨ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នៅព្រឹក ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាស្រុកមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម្ពុជាខេត្ត បានចាត់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦៤គ្រួសារ នៅភូមិក្រូច ភូមិសំរោង ភូមិក្រសាំងតាម៉ង់ និងភូមិ ព្រៃសាក់ ក្នុងឃុំក្រូច និង ៤គ្រួសារ នៅ ភូមិកុមាររាជ្យ ឃុំបឹងណាយ នៃស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៦៨ គ្រួសារ ។

ព័ត៌មានពាក់ព័ន្ធ

ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម   រងគ្រោះ ដោយខ្យល់កន្ត្រាក់    ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
គ្រោះធម្មជាតិ
ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម រងគ្រោះ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
នៅរសៀល ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាក្រុង មក ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៣គ្រួសារ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦  ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣ខ្នង ត្រូវ រលំទ្រេត របើកដំបូលសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ១ខ្នង និងកម្រិតស្រាល ២ ខ្នង។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្ត ចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី
គ្រោះធម្មជាតិ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្ត ចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី
(កំពង់ចាម) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦ គ្រួសារ នៅ ២ ឃុំ ក្នុងស្រុកជើងព្រៃ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ 5 គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
គ្រោះធម្មជាតិ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ 5 គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
ក្នុងឱកាស បំពេញបេសកកម្មការងារ នៅស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃសៅរ៍ ទី ១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយឯកឧត្តមនាយកសាខា លោកអនុប្រធានអចិន្ត្រៃយ៍អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានឆ្លៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៥គ្រួសារ រស់នៅក្នុង ភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចសម្ភាសន៍ជាមួយ លោក សុខ អាង មេភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ អំពីការជួសជុលស្ថាបនាលើកកម្ពស់ផ្លូវ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវវស្សានេះ
ការអភិវឌ្ឍ

កិច្ចសម្ភាសន៍ជាមួយ លោក សុខ អាង មេភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ អំពីការជួសជុលស្ថាបនាលើកកម្ពស់ផ្លូវ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវវស្សានេះ

កិច្ចសម្ភាសន៍ជាមួយ លោក សុខ អាង មេភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ អំពីការជួសជុលស្ថាបនាលើកកម្ពស់ផ្លូវ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវវស្សានេះ ។

មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
បទយកការណ៍ អំពី«នំក្រឡានថ្មគ្រែ» ដែលជាអត្តសញ្ញាណ និងជាមោទនភាពរបស់ប្រជាជនក្នុងខេត្តក្រចេះ
បទយកការណ៍

បទយកការណ៍ អំពី«នំក្រឡានថ្មគ្រែ» ដែលជាអត្តសញ្ញាណ និងជាមោទនភាពរបស់ប្រជាជនក្នុងខេត្តក្រចេះ

មុខរបបធ្វើនំក្រឡាន របស់បងប្អូនប្រជាពលរដ្ឋឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលជាប្រភពចំណូលដ៏សំខាន់មួយ ដែលអាចជួយទ្រទ្រង់ជីវភាពរស់នៅ និងបញ្ជូនកូនចៅឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ ។

មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
ពិធីជួបសំណះសំណាល និងទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២៦ ចំនួន២៤រូប របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ
មនុស្សធម៍

ពិធីជួបសំណះសំណាល និងទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២៦ ចំនួន២៤រូប របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ

នៅរសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោក ឈុន ដារ៉ាត់ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយលោកស្រី អ៊ុក ស៊ីវន្ថា នាយិការងសាខា និងសហការី បានអញ្ជើញជួបសំណះសំណាល និងទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២៦ ចំនួន ២៤រូប នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ដឹកនាំដោយលោក កៅ វិបុល អនុប្រធានមន្ទីរ និងក្រុមការងារ ដែលមានទឹកប្រាក់សរុបចំនួន ១.២៨៥.០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីបន្តនៅសកម្មភាពមនុស្សធម៌ក្នុងខេត្តក្រចេះ ជួយដល់គ្រួសារងាយរងគ្រោះ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ រួមនឹងការងារសុខភាព ការថែទាំសុខភាពក្នុងសហគមន៍ ការងារអនាម័យ ទឹកស្អាត ការងារសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិភាគទានដ៏ថ្លៃថ្លារបស់ លោក លោកស្រី នាង កញ្ញា និងសូមប្រសិទ្ធពរ បវរមហាប្រសើរជូនដល់ លោក លោកស្រី នាង កញ្ញា និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត
កិច្ចប្រជុំអនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច និងអនាម័យ ដើម្បីត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ

រសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំផ្ការំដួលសាលាខេត្ត លោក ហង់ ចាន់ឌី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច និងអនាម័យ ដើម្បីត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

មន្ទីរព័ត៌មានខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តក្រចេះ
អានបន្ត