ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនគ្រួសារ ដែលមានពិការភាពដៃទាំងសងខាង នៅស្រុកថ្មគោល
ខេត្តបាត់ដំបង៖ ក្រោយពីបានទទួលព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងស្ថានភាពជីវភាពរស់នៅ របស់គ្រួសារ លោក អ៊ួន ដានឿន, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់ឱ្យ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី រួមជាមួយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាព រស់នៅផ្ទាល់ របស់គ្រួសារប្រជាពលរដ្ឋរងគ្រោះខាងលើ ដែលស្ថិតនៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីផ្តល់ការឧបត្ថម្ភ ជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង អានបន្ត