
កិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តក្រចេះ ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
ព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តក្រចេះ ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំកាំពីសាលាខេត្ត ។ ដោយមានការចូលរួមពី លោកអគ្គនាយករងនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកប្រធាន អនុប្រធាន មន្ទីរ ដ.ន.ស.ស ប្រធានសាខាពន្ធដារខេត្ត អភិបាលក្រុងស្រុក ប្រធានការិយាល័យ ដ.ន.ស.ស ទាំង៧ក្រុងស្រុក និងមន្រ្តីពាក់ព័ន្ធ។









