
Diplomatic Briefing on Latest Developments Regarding Cambodian-Thai Border Situation
Diplomatic Briefing on Latest Developments Regarding Cambodian-Thai Border Situation

Diplomatic Briefing on Latest Developments Regarding Cambodian-Thai Border Situation













ថ្លែងក្នុងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអង្គប្រជុំ បានធ្វើការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹងនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ចការងារទៅតាមផ្នែកនីមួយ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ។


កិច្ចសម្ភាសន៍ជាមួយ លោក សុខ អាង មេភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ អំពីការជួសជុលស្ថាបនាលើកកម្ពស់ផ្លូវ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវវស្សានេះ ។


មុខរបបធ្វើនំក្រឡាន របស់បងប្អូនប្រជាពលរដ្ឋឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលជាប្រភពចំណូលដ៏សំខាន់មួយ ដែលអាចជួយទ្រទ្រង់ជីវភាពរស់នៅ និងបញ្ជូនកូនចៅឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ ។


នៅរសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោក ឈុន ដារ៉ាត់ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយលោកស្រី អ៊ុក ស៊ីវន្ថា នាយិការងសាខា និងសហការី បានអញ្ជើញជួបសំណះសំណាល និងទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២៦ ចំនួន ២៤រូប នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ដឹកនាំដោយលោក កៅ វិបុល អនុប្រធានមន្ទីរ និងក្រុមការងារ ដែលមានទឹកប្រាក់សរុបចំនួន ១.២៨៥.០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីបន្តនៅសកម្មភាពមនុស្សធម៌ក្នុងខេត្តក្រចេះ ជួយដល់គ្រួសារងាយរងគ្រោះ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ រួមនឹងការងារសុខភាព ការថែទាំសុខភាពក្នុងសហគមន៍ ការងារអនាម័យ ទឹកស្អាត ការងារសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិភាគទានដ៏ថ្លៃថ្លារបស់ លោក លោកស្រី នាង កញ្ញា និងសូមប្រសិទ្ធពរ បវរមហាប្រសើរជូនដល់ លោក លោកស្រី នាង កញ្ញា និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
