
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជម្រុញឱ្យគ្រូឧទ្ទេស និងគ្រូបង្រៀន ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពលើកិច្ចការបង្រៀន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុច ដើម្បីពង្រឹងគុណភាពការបណ្ដុះបណ្ដាល រួមមាន៖ ១) ការពង្រឹងគុណភាពអប់រំឈានទៅរកស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ២) ការអនុវត្តផែនការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រចាំឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែង, ៣) ការពង្រឹងគន្លងអាជីពតាមរយៈការបណ្ដុះបណ្ដាលឯកទេស និងការគ្រប់គ្រង, និង ៤) ការរៀបចំយន្តការវាយតម្លៃលទ្ធផលការងារជាក់ស្ដែង និងលទ្ធផលសិក្សារបស់សិស្ស។











