
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បង្ក្រាបបទល្មើសជលផល ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម ។











