
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសណ្តែក និងប្រកាសញ្ជូលសមាជិកបក្សចំនួន ៦៤៨នាក់ ក្នុងឃុំសណ្តែក ស្រុកបាធាយ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែសីហា ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសណ្តែក និងពិធីប្រកាសញ្ជូលសមាជិកបក្សចំនួន ៦៤៨នាក់ ស្ថិតក្នុងឃុំសណ្តែក ស្រុកបាធាយ។











