
ពិធីជួបសំណះសំណាល និងទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២៦ ចំនួន២៤រូប របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ
នៅរសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោក ឈុន ដារ៉ាត់ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយលោកស្រី អ៊ុក ស៊ីវន្ថា នាយិការងសាខា និងសហការី បានអញ្ជើញជួបសំណះសំណាល និងទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២៦ ចំនួន ២៤រូប នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ដឹកនាំដោយលោក កៅ វិបុល អនុប្រធានមន្ទីរ និងក្រុមការងារ ដែលមានទឹកប្រាក់សរុបចំនួន ១.២៨៥.០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីបន្តនៅសកម្មភាពមនុស្សធម៌ក្នុងខេត្តក្រចេះ ជួយដល់គ្រួសារងាយរងគ្រោះ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ រួមនឹងការងារសុខភាព ការថែទាំសុខភាពក្នុងសហគមន៍ ការងារអនាម័យ ទឹកស្អាត ការងារសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិភាគទានដ៏ថ្លៃថ្លារបស់ លោក លោកស្រី នាង កញ្ញា និងសូមប្រសិទ្ធពរ បវរមហាប្រសើរជូនដល់ លោក លោកស្រី នាង កញ្ញា និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕











