
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យលើការកាន់កាប់ដីចំណីទន្លេ ព្រែក បឹងបួរ ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញពាក់ព័ន្ធនឹងស្ថានភាពការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។











