
សួនកម្សាន្តកោះបេះដូងក្លាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញនៅស្រុកអង្គជ័យ
កំពត៖ ម្ចាស់កសិដ្ឋានដូងបានបញ្ជាក់ថា ពីមុនស្រុកអង្គរជ័យ គ្មានតំបន់ទេសចរណ៍ម្រាប់ឲ្យប្រជាពលរដ្ឋមកសម្រាកលម្ហែទេ ប៉ុន្តែបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការជំរុញលើកទឹកចិត្តរបស់អាជ្ញាធរខេត្ត ក៏ដូចជាស្រុកផងនោះ លោកបានកែច្នៃកសិដ្ឋានដូងរបស់ខ្លួនឲ្យទៅជាសួនកម្សាន្តដ៏ទាក់ទាញ ជាមួយនឹងទេសភាពធម្មជាតិ មានហាងកាហ្វេ អាហារដ្ឋាន និងខ្ចុះលម្ហែមាត់ទឹកជាដើម។ ប្រជាពលរដ្ឋស្រុកអង្គរជ័យភាគច្រើនបានស្គាល់កសិដ្ឋានដូងរបស់លោកថាជា “សួនកម្សាន្តកោះបេះដូង”។











