
លោកជំទាវ ខូយ ប៊ុនថាន ៖ “អំណោយ និងស្បៀងអាហារនាពេលនេះ គឺជាទឹកចិត្តចេញពីបេះដូងរបស់សមរភូមិក្រោយ ជូនវីរកងទ័ពជួរមុខ!
ស្មារតីនឹកលឹក និងការយកចិត្តទុកដាក់ពីសមរភូមិក្រោយ តែងតែជាកម្លាំងចិត្តដ៏ធំធេងសម្រាប់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។ ជាក់ស្តែង ក្នុងឱកាសនាំយកស្បៀងអាហារស្រស់ និងភេសជ្ជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ សុខា គងពិសី គីម រិទ្ធី តាមរយៈមន្ទីរព័ត៌មានខេត្តព្រះវិហារ ទៅប្រគល់ជូនកងទ័ពសមរភូមិមុខ ចំនួន ២ អង្គភាព ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៨ នាទិសទី១ ប្រាសាទព្រះវិហារ គណៈប្រតិភូដឹកនាំដោយលោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត បានពាំនាំនូវមនោសញ្ចេតនា និងសារប្តេជ្ញាចិត្តយ៉ាងមានអត្ថន័យ។











