
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៍មាន ៖ ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន
ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។











