
អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់បេក្ខជនដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យរក្សាស្មារតីស្ងប់ស្ងាត់ មានភាពជឿជាក់លើសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព ដោយគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍នៃការប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។











