
លោក ម៉ែន វណ្ណា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត បានដឹកនាំក្រុមការងារលេខាធិការ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក-ឃុំសង្កាត់ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ នៃជំនន់ទឹកទន្លេមេគង្គ ជំនន់ទឹកភ្លៀង ទឹកលិចលង់ដំណាំស្រូវ
ក្នុងឱកាសនោះ លោក ម៉ែន វណ្ណា បានណែនាំអោយបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនអោយចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលងាយគ្រោះថ្នាក់ដោយសារលង់ទឹក និងត្រូវប្រុងប្រយ័ត្នការពារខ្លួនពីសត្វអាសិរពិសនានា។







