
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ខេត្តប៉ៃលិន៖ ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ដឹកនាំដោយលោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលបំណងកំណត់ទិសដៅ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់ការប្រមូល និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់សាធារណៈជន។
ខេត្តប៉ៃលិនរដ្ឋមន្រ្តីក្រសួងព័ត៌មានអ្នកសារព័ត៌មានតួនាទីក្រសួងព័ត៌មាន











