
សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតមកត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបថា ចាប់តាំងពី បទឈប់បាញ់រវាងកម្ពុជា និងថៃ បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផ្អែកតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីថៃពុំបានអនុវត្តតាមកាតព្វកិច្ច បទឈប់បាញ់នេះឱ្យបានពេញលេញ និងស្មោះត្រង់ឡើយ។ ផ្ទុយទៅវិញ យោធាថៃបាននិងកំពុងបន្តរំលោភយ៉ាង ធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តាមរយៈការកាន់កាប់ទីតាំងស៊ីវិល ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ពលរដ្ឋស៊ីវិល និងការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ។ ក្រសួងមហាផ្ទៃ សូមធ្វើបច្ចុប្បន្នភាពទិន្នន័យបឋម គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖
គោលនយោបាយអាទិភាព៦ចំណុចជនភៀសសឹកកម្ពុជាសណ្តាប់ធ្នាប់សាធារណៈរាជរដ្ឋាភិបាលកម្ពុជា











