
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ
(ប៉ៃលិន)៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៧ លោកស្រី មើក សុខា អនុប្រធានមន្ទីរព័ត៌មានខេត្ត ប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលផ្តោតសំខាន់លើការពិភាក្សា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បី លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គោលនយោបាយអាទិភាព៦ចំណុចរដ្ឋមន្រ្តីក្រសួងព័ត៌មានអ្នកសារព័ត៌មានតួនាទីក្រសួងព័ត៌មាន











