
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្រែព្រះ បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ» ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំស្រែព្រះ ស្រុកកែវសីមា។









