
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា
ខេត្តពោធិ៍សាត់Pursatស្រុកតាលោសែនជ័យ











