
ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តសុពុទ្ធាមហាវិហារ (គណៈធម្មយុត្តិកនិកាយ) ដើម្បីបន្តទ្រទ្រង់ព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមយ៉ាងកុះករក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៤ ដែលជាវេនចុងក្រោយនៃពិធីកាន់បិណ្ឌ មុនឈានដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ។











