
ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នពីជំងឺផ្ដាសាយ ខណៈជំងឺនេះកំពុងរីករាលដាលគួរឲ្យកត់សម្គាល់
(រាជធានីភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានក្រើនរំលឹក និងណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីជំងឺផ្ដាសាយ ខណៈដែលជំងឺនេះកំពុងរីករាលដាលគួរឲ្យកត់សម្គាល់។ តាមរយៈប្រព័ន្ធតាមដានរបស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្តាសាយមានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។
មន្ទីរកសិកម្មខេត្តប៉ៃលិនរាជរដ្ឋាភិបាលកម្ពុជាប្រធានមន្ទីរកសិកម្មខេត្ត











