
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំ ស្ដីពី ការបំពេញទម្រង់ទិន្នន័យការងារ និងស្ថានភាពអ្នកសារព័ត៌មានទូទាំងប្រទេស
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ជាមួយឯកឧត្តម ទេព អាស្នារឹទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពិភាក្សា និងណែនាំអំពីការបំពេញទម្រង់ឯកសារព័ត៌មានទាក់ទងនឹងការអនុវត្តការងារ ព្រមទាំងស្ថានភាពអ្នកសារព័ត៌មានប្រចាំខែនៅក្នុងប្រទេសកម្ពុជា។
ខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តប៉ៃលិនអ្នកសារព័ត៌មានប្រជុំzoom











