
ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តសមត្ថភាពបេក្ខជនប្រឡងចូលក្របខ័ណ្ឌ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន
ប៉ៃលិន៖ ចាប់ពីរសៀលថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន ព្រមទាំងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ និងរៀបចំការប្រឡងធ្វើតេស្តសមត្ថភាព ដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។
កាតព្វកិច្ចយោធាកងរាជអាវុធហត្ថ











