
ប្រជាពលរដ្ឋខណ្ឌច្បារអំពៅស្នើសុំអាជ្ញាធរចាត់វិធានការលើសិប្បកម្មថ្មម៉ាបដែលបង្កការរំខាន និងប៉ះពាល់សុខភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់
ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅបានលើកឡើងជាសំណើរនិងសំណូមពរជាច្រើនដើម្បីឱ្យអាជ្ញាធរជួយអន្តរាគមន៍ ក្នុងនោះមានទាំងការស្នើសុំឱ្យមានវិធានការចំពោះសិប្បកម្មធ្វើថ្មម៉ាប ដែលធ្វើឱ្យហុយនិងមានសម្លេងរំខាន ពិបាកក្នុងការរស់នៅពិសេសគឺប៉ះពាល់ដល់សុខភាពពួកគាត់តែម្តង។











