
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម
នៅក្នុងឱកាសនៃអង្គវេទិកានោះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណើ សំណូមពរ និងបញ្ហាប្រឈមសរុបចំនួន ១០ ករណី ដែលភាគច្រើនផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន៖ ការស្នើសុំពាក់ព័ន្ធទៅនឹងបញ្ហាសាលារៀន ផ្លូវ ស្ពាន ទឹក ភ្លើង រាល់សំណូមពរទាំងអស់ ត្រូវបានតំណាងមន្ទីរជំនាញពាក់ព័ន្ធ និងគណៈអធិបតីធ្វើការឆ្លើយតប បកស្រាយ ពន្យល់ណែនាំ និងដាក់ចេញនូវវិធានការដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសំណើណាដែលហួសពីសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំបានបញ្ជាក់ថានឹងរៀបចំចងក្រងជាសំណុំឯកសារ ដើម្បីបញ្ជូនបន្តទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើការដោះស្រាយជូននៅពេលក្រោយ។











