
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បណ្ណសារជាតិ និងបណ្តាល័យជាតិ មិនគួររំលាយចូលគ្នានោះទេ ប៉ុន្តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា មិនគួររំលាយចូលគ្នា រវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
បណ្ណសារជាតិសម្តេចធិបតី ហ៊ុន ម៉ាណែតសន្តិភាពនៅកម្ពុជារាជរដ្ឋាភិបាល











