
អភិបាលរងខេត្តប៉ៃលិន ទទួលបន្ទុក អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក តាមប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាលាក្រៅ
(ប៉ៃលិន)៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រស់ នឿន អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលបន្ទុកធនធានទឹកនិងកសិកម្ម អមដំណើរដោយលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹក តាមប្រព័ន្ធធារាសាស្ត្រ និងតាមអូរ ស្ទឹង ដែលមន្ទីរធនធានទឹក បានបិតទ្វារទឹករក្សាទុក សម្រាប់ការប្រើប្រាស់ ការចិញ្ចឹមសត្វ និងការដាំដុះដំណាំកសិកម្ម ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រដ្ឋបាលស្រុកសាលាក្រៅលោក សៀ សុខុមរដ្ឋបាលខេត្តប៉ៃលិន











