
ប្រជាពលរដ្ឋស្រុកកោះសូទិន ស្នើដោះស្រាយបញ្ហាចំនួន ៨ករណី ក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
(កំពង់ចាម)៖ ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន បានស្នើសុំដោះស្រាយបញ្ហាចំនួន ៨ករណី និងលើកឡើងនូវសំណូមពរចំនួន ៣ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅវត្តរតនៈបុប្ផារាម (មហាខ្ញូង) ស្ថិតក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។











