
កងរាជអាវុធហត្ថខេត្តប៉ៃលិន បើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ លើការងារបុគ្គលិក និង ការងារហ្វឹកហ្វឺន
(ប៉ៃលិន)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នាវេលារសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានការរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើការងារសំខាន់ៗចំនួនពីរ គឺ ការងារបុគ្គលិក និង ការងារហ្វឹកហ្វឺន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក អន សុខា ស្នងការរង ស្នងការដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ,លោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងលោកវរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តប៉ៃលិន។
រាជរដ្ឋាភិបាលកងរាជអាវុធហត្ថខេត្តប៉ៃលិន











