
បទយកការណ៍ (វីដេអូ) ៖ សិល្បៈច្នៃប្រឌិត និងការប្រកបរបរចម្លាក់ថ្ម ត្បូង និងគ្រឿងអលង្ការបូជា របស់សិប្បករខេត្តប៉ៃលិន
តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ផ្នត់គំនិត និងជំនឿសាសនា តែងតែចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងពលរដ្ឋខ្មែរគ្រប់រូប។ ប្រជាពលរដ្ឋខ្មែរតែងមានជំនឿមុតមាំលើវត្ថុស័ក្តិសិទ្ធិ គ្រឿងការពារខ្លួន និងការគោរពបូជាចំពោះព្រះពុទ្ធអង្គ ទេវតា និងបារមីផ្សេងៗ ដើម្បីសុំសេចក្តីសុខ ចម្រុងចម្រើន និងលាភសក្ការៈ។ ស្របគ្នានេះដែរ ទំនោរ នៃការប្រើប្រាស់គ្រឿងអលង្ការកែច្នៃ ដូចជា បន្តោងខ្សែក ចិញ្ចៀន និងកងដៃ ដែលឆ្លាក់ចេញពីថ្មធម្មជាតិ ត្បូង និងឈើប្រណិត កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។ វត្ថុទាំងនេះមិនត្រឹមតែបម្រើដល់សោភ័ណភាព នៃការតុបតែងលម្អខ្លួនប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំណាងនៃសិរីសួស្តី និងជាគ្រឿងសក្ការបូជាជាប់ខ្លួនជានិច្ច ធ្វើឱ្យសិប្បកម្មកែច្នៃចម្លាក់ទាំងនេះមានតម្រូវការឥតឈប់ឈរនៅលើទីផ្សារ។
វួច ធុចសិប្បករខេត្តប៉ៃលិន











