
សេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី-Village de la Francophonie>
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន បណ្តាញ សារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងស្មារតីអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០- ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបើកដំណើរការ «ភូមិហ្វ្រង់កូហ្វនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួន ច្បារវត្តបទុមវតី រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងFrancophonieភូមិហ្វ្រង់កូហ្វនី











