
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកខ្សាច់កណ្ដាល
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ វេទិកាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ខិតសេវារដ្ឋបាលឱ្យជិតប្រជាពលរដ្ឋ និងផ្តល់ឱកាសក្នុងការទទួលយកនូវសំណូមពរ សំណើ តម្រូវការ និងបញ្ហាប្រឈមនានា ពីសហគមន៍ផ្ទាល់។ ការធ្វើបែបនេះ ជួយឱ្យរដ្ឋបាលខេត្តអាចកំណត់អាទិភាពនៃតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានតាមជំហានៗលើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។











