ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
ឯកឧត្តម គង់ គឹមនី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន សាខាចំណុះគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារក្មេងប្រុសម្នាក់ មានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ថែមទាំងបាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ក្មេងប្រុសម្នាក់ ឈ្មោះ ចន្ថា តុលា អាយុ ១៧ឆ្នាំ ដែលមានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ស្ថិតនៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ឯកឧត្តម គង់ គឹមនី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
នាឱកាសនោះ ឯកឧត្តម គង់ គឹមនី និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រទេះពិកា ១គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារក្មេងប្រុស និងសូមជូនពរឆាប់ជាសះស្បើយផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
(កណ្តាល) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ និងចងចាំនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ ព្រមទាំងវីរភាពដ៏អង់អាចក្លាហាននេះ។


បរិស្ថាន
ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។
សំណើបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ ៖ សម្តេចតេជោកំពុងដឹកនាំព្រឹទ្ធសភាសម្រេចស្នាដៃ និងសមិទ្ធផលធំៗ
ភ្នំពេញ ៖ក្នុងព្រះរាជសារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃខួបចម្រើនជន្មាយុរបស់សម្តេចនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល កោតសរសើរពីវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចដែលមានឆន្ទៈមោះមុតស្នេហាជាតិដ៏ឆ្នើមជាទីបំផុត បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំកសាង និងការពារជាតិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាពិសេស ក្នុងព្រះបរមនាមនៃព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលជួយកិច្ចការដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអវត្តមានព្រះអង្គទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល តាមអង្គភាពច្រកចេញចូលតែមួយ ក្នុងខេត្តកំពង់ចាម ដើម្បីបង្កើនភាពងាយស្រួលផ្ដល់សេវាជូនប្រជាពលរដ្ឋ
ក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះបានចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រព្រឹត្តទៅលឿន និងចំគោលដៅ។


សន្ទនាមតិ
ការត្រៀមខ្លួនរបស់សិស្សានុសិស្ស ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ
ការត្រៀមខ្លួនរបស់សិស្សានុសិស្ស ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ


បទយកការណ៍
(Video) : ក្រុមការងារគហេទំព័រ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
សូមគោរពអញ្ជើញទស្សនា វីដេអូខ្លី ស្តីពីសកម្មភាពប្រចាំថ្ងៃ របស់ក្រុមការងារគេហទំព័រការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន !


សេចក្តីជូនដំណឹង
គ.ជ.ប. ចេញសេចក្ដីជូនដំណឹងស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយតាមគណនីផ្លូវការរបស់ គ.ជ.ប. នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៦ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមឃុំ/សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ/សង្កាត់ ទូទាំងប្រទេស។


អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុខភាព និងអាហារូបត្ថម្ភដល់បុគ្គលិកអប់រំវ័យចាស់ នៅខេត្តកំពង់ចាម
លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការការពារជំងឺឆ្លងនិងមិនឆ្លង ការថែទាំសុខភាពផ្លូវចិត្ត និងការរៀបចំរបបអាហារូបត្ថម្ភមានសុវត្ថិភាព ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងសម្តែងការយកចិត្តទុកដាក់ចំពោះបុគ្គលិកអប់រំវ័យចាស់ ដែលជាធនធានមនុស្សដ៏មានតម្លៃរបស់ជាតិ។


អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងថា អាទិភាពថ្មីរបស់ក្រសួង គឺទប់ស្កាត់ជំងឺមិនឆ្លង និងថែទាំសុខភាពផ្លូវចិត្តបុគ្គលិកអប់រំវ័យចាស់
លោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បុគ្គលិកអប់រំវ័យចាស់គឺជាធនធានមនុស្សដ៏មានតម្លៃ និងបានលះបង់យ៉ាងច្រើនសម្រាប់ជាតិ ដូច្នេះការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ពួកគាត់ គឺជាកាតព្វកិច្ចចាំបាច់ ដោយផ្តោតលើការបង្ការជំងឺឆ្លងនិងមិនឆ្លង (លើសឈាម ទឹកនោមផ្អែម បេះដូង) ការណែនាំបណ្តាញថែទាំសុខភាពផ្លូវចិត្តដើម្បីស្មារតីមាំមួន, និងការជំរុញរបបអាហារមានសុវត្ថិភាព ស័ក្តិសមតាមវ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត ចាន់ សុភា នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំអង្គរបាន ស្រុកកងមាស
(កំពង់ចាម) នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយឃុំអង្គរបាន បានដឹកនាំសមាជិក សមាជិកា នៃក្រុមការងារ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តទាំង៣ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» ដែលមានទីតាំងស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន។

