Provincial News

ផ្លូវលេខ ២៦០បេ ៧អា ពីរោងចក្រស៊ីម៉ង់ត៍ នៅស្រុកសំបូរ ដើម្បីតភ្ជាប់ទៅកំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ បានបើកការដ្ឋានសាងសង់លើកកម្រិតគុណភាព
Development
ផ្លូវលេខ ២៦០បេ ៧អា ពីរោងចក្រស៊ីម៉ង់ត៍ នៅស្រុកសំបូរ ដើម្បីតភ្ជាប់ទៅកំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ បានបើកការដ្ឋានសាងសង់លើកកម្រិតគុណភាព
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវលេខ ២៦០បេ ៧អា ពីរោងចក្រស៊ីម៉ង់ត៍ នៅស្រុកសំបូរ ដើម្បីតភ្ជាប់ទៅកំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដែលទទួលការសាងសង់ពីក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាស្រ្ទី ឯ.ក នាថ្ងៃទីត្រូវនឹងទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម នូ សុវត្ថិ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ ដែលទទួលការបើកការដ្ឋានសាងសង់លើ​ក​កម្រិតគុណភាពផ្លូវនាពេលនេះ ដែលមានប្រវែង ៨០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងចញ្ចើម ១ម៉ែត្រសងខាង ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ។
Kratie provincial dept. of information
Kratie provincial dept. of information
Read More
រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.កត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយពេលនេះ
Development
រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.កត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយពេលនេះ
AKP កំពង់ធំ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--ក្រសួងរ៉ែ និងថាមពល រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិន ដាសស្រី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពល ព្រមទាំង បុគ្គលិក-កម្មកររបស់ក្រុមហ៊ុនជាច្រើនរូប។
Kratie provincial dept. of information
Kratie provincial dept. of information
Read More