ពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ៣០៣៧ក្បាលដី ចំនួន៤ ភូមិ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ដែលមានចំនួន ៣ ០៣៧ក្បាលដី ក្នុងភូមិឆក់កន្ទោង ភូមិត្រពាំងបេង ភូមិស្រែផល និងភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក យ៉ប់ សុផាន់ណា អភិបាលរងស្រុកឆ្លូង និងលោក យិន បូទុម អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើននាក់ផងដែរ។
Kratie provincial dept. of information អានបន្ត