
រដ្ឋបាលខេត្តក្រចេះ បើកប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត
ថ្លែងក្នុងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអង្គប្រជុំ បានធ្វើការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹងនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ចការងារទៅតាមផ្នែកនីមួយ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ។










