អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) នាំយកអំណោយចែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលាក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ&ភីធីអី អិលធីឌី ដោយមានការចូលរួមពី លោកប្រធានការិយាល័យអប់រំស្រុក លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៤ មានដូចជា សាលាបឋមសិក្សាសោបលើ សោបក្រោម បឹងច្រែង និង សាលាបឋមសិក្សាព្រែកជីក ក្នុងនោះដែរលោកស្រីបាននាំយកអំណោយមកចែកជូនមានដូចជា នំ ទឹកសណ្តែកសៀងយ៉ូស (Yeo's) រួមទាំងភេសជ្ជៈមួយចំនួនទៀត ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបទាំង ៤សាលាបឋមសិក្សាប្រមាណជាង ១១០០នាក់ ដែលជាផលិតផលផលិតដោយកូនខ្មែរ និងមានរោងចក្រនៅស្រុកខ្មែរផងដែរ។
Kratie provincial dept. of information អានបន្ត