
ពិធីប្រគេនសិក្ខុប្បក(សម្ភរះសិក្សា)ដល់សមណសិ្សសាលាពុទ្ឋិកឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ឋិតក្នុងវត្តទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ
ព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង គណធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាសម្ដេចព្រះមេគណៈធម្មយុត្តិនិកាយខេត្តកណ្ដាល សម្តេចព្រះចៅអធិការវត្ត សាមគ្គីធម៍ និងជាសម្ដេចព្រះសាកលវិទ្យាធិការនៃវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី បាននិមន្តអញ្ជើញចូលរួមជាអធិបតី ដោយបានឧបត្ថម្ភសម្ភារះសិក្សា ដល់សាមណៈសិស្សចំនួន ៦១អង្គ/នាក់ គណៈគ្រប់គ្រងលោកគ្រូ-អ្នកគ្រូ អាចារ្យ គណៈកម្មការ និងព្រះចៅអធិការវត្តដែលបានចូលរួមចំនួន ១៥ ព្រះអង្គ មន្ត្រីសង្ឍ៥ព្រះអង្គ ពិធីនេះក៏មានការនិមន្តចូលរួម ព្រះក្រចេះធម្មគន្ឋាភិរម្យ អ៊ួច រិទ្ឋីក្រៃ ព្រះមេគណគណះធម្មយុត្តិកនិកាយ ខេត្តក្រចេះ និងជាព្រះគ្រូចៅអធិការវត្តផល្លារាម(ទួលមនោរម្យ) រួមនិងពុទ្ឋបរិសត័ចំណុះជើងវត្តផងដែរ។ពិធីនេះបានរៀបចំឡើងនៅរសៀលថ្ងៃទី២០ សីហា ២០២៦ ក្នុងបរិវេណវត្តទួលមនោរម្យ ភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ









