
សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ ដែលរៀបចំអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន នៅសណ្ឋាគារ ហ័រ ប៊ុន្នី ខេត្តក្រចេះ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលខេត្តត្បូងឃ្មុំ រាជធានីភ្នំពេញ និងតំណាងអង្គការដៃគូផងដែរ។











