
ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តក្រចេះ បានសហការជាមួយអ្នកពាក់ព័ន្ធ ចុះល្បាត បានចំនួន ៩៣២លើក និងបានបង្កាបបទល្មើសធនធានធម្មជាតិ ចំនួន១៩៥ករណី
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងអំឡុងឆមាសទី១ (មករា-មិថុនា) ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិនានា បានចុះល្បាតទប់ស្កាត់ បទល្មើសធនធានធម្មជាតិ បានចំនួន ៩៣២លើក និងបានធ្វើការបង្រ្កាបបទល្មើសចំនួន ១៩៥ករណី ក្នុងតំបន់ការពារធម្មជាតិចំនួន៦ រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដែលមានផ្ទៃដីសរុប ២៨៣ ៤០២ ហិកតា។











