
ជនជាប់ឃុំចំនួន ១៥០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន
ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពន្ធនាគារខេត្តប៉ៃលិន បានរៀបចំទទួលទណ្ឌិតសរុបចំនួន ១៥០ នាក់ (ស្រី ០៥ នាក់) ដែលត្រូវបានផ្ទេរមកពីពន្ធនាគារខេត្តបាត់ដំបង ដើម្បីបន្តការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តប៉ៃលិន ។ ការផ្ទេរទណ្ឌិតនាពេលនេះ គឺបានធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។











