
ពិធីស្រោចស្រពសុគន្ធវារីប្រគេន ព្រះវិជិតសរណរង្សី វ៉ា សោភា ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្ត សិលានទី
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះរាជាធិបតីភាព ក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេន ព្រះវិជិតសរណរង្សី វ៉ា សោភា ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្ត សិលានទី ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។










