
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគោលាប់ បានប្រគេនទានវស្សា និងទេយ្យទាន រួមទាំងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត ក្នុងឃុំគោលាប់
ក្នុងឱកាសចូលព្រះវស្សា ឆ្នាំ២០២៦នេះ ឯកឧត្តម រឿង ថារ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ រួមជាមួយ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះមូលដ្ឋានឃុំ បានអញ្ជើញប្រគេនទានវស្សា និងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត គឺវត្តគោលាប់ និងវត្តច្រវ៉ា ក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា និងអភិរក្សប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ។











