
ក្រុមការងារថ្នាលយុវជន កម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែង បន្តនាំយកអំណោយរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិតពេជ ចន្ទ័មុន្នី ហ៊ុន ម៉ាណែត ប្រគល់ ជូន ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតចំនួន២គ្រួសារ ក្នុងស្រុកសេសាន និង ក្រុងស្ទឹងត្រែង
ស្ទឹងត្រែង . ដោយតាមការចង្អុលបង្ហាញពី ឯកឧត្តម ផេង គឹមស៊្រុន . លោក រីន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល និង លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៦ លោក វង្ស សុភី ប្រធានកិត្តិយស និងលោក ឆោម សម្បត្តិពេជ្រ ប្រធានប្រតិបត្តិ សមាគមថ្នាលយុវជនកម្ពុជា សាខាខេត្តស្ទឹងត្រែង បានសហការ ជាមួយអាជ្ញាធរ មូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទ័មុន្នី ហ៊ុន ម៉ាណែត ប្រគល់ ជូន ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតចំនួន២គ្រួសារ តាមរយះ ឯកឧត្តម ផេង គឹមស៊្រុន។











